Skip to main content

Chrome OS អាប់ឌែតទៅ Touch Friendly Launcher ពិតជាស្រស់ស្អាត និងគួរអោយចង់ប្រើប្រាស់!

ជាធម្មតា ប្រព័ន្ធប្រតិបត្តិការ Chrome OS ភាគច្រើនតម្លើងនៅលើកុំព្យូទ័រថ្នាក់កណ្តាល ប៉ុន្តែឥឡូវនេះវាដំណើរការនៅលើកុំព្យូទ័រដែលមានអេក្រង់ Touchscreen ហើយ! មនុស្សភាគច្រើនរំពឹងចង់អោយក្រុមហ៊ុនGoogle ធ្វើកំណែទម្រង់ទៅលើ Chrome OS អោយកាន់តែមានភាពទាក់ទាញខ្លាំងក្នុងការប្រើប្រាស់ ហើយឥឡូវនេះ Chrome OS ថ្មីពិតជាស្រស់ស្អាតទាក់ទាញខ្លាំងណាស់!

ក្រុមហ៊ុនបច្ចេកវិទ្យា Google ចាប់ផ្តើមសាកល្បងទៅលើការប្រើប្រាស់ Chrome OS ថ្មីនៅលើអេក្រង់ Touchscreen ដែលមាន UI ថ្មី និងការរចនាថ្មីទាក់ទាញ។ Touch-Friendly Launcher នៅផ្នែកខាងក្រោមនៃប្រព័ន្ធប្រតិបត្តិការនេះគឺពិតជាទីកន្លែងមួយដែលអ្នកអាចស្វែងរក និងដាក់ប្រើប្រាស់កម្មវិធីបានច្រើន។

Comments

Popular posts from this blog

តើអ្វីទៅជា Google Drive?

គ្រប់អ្នកប្រើប្រាស់ Google Account ទាំងអស់នឹងទទួលបាននូវសេវាកម្ម Google Drive ដែលជា Tools មួយមានលក្ខណៈដូចគ្នាទៅនឹងការប្រើប្រាស់ Gmail និង Google Docs ដែរគ្រាន់តែទិន្នន័យសរុបដែលអ្នកអាចផ្ទុកបាននៅលើសេវាកម្ម Google Drive នេះមានទំហំដល់ទៅ 15GB ។ ទំហំទិន្នន័យនេះហាក់ដូចជាធំ ប៉ុន្តែលោកអ្នកត្រូវតែឧស្សាហ៍ប្រើប្រាស់ Email ផងដែរ។ Photo Storages សម្រាប់ប្រើប្រាស់ Google Photos គឺ Unlimited ហើយលោកអ្នកអាចចំណាយទឹកប្រាក់ $5 ក្នុងមួយខែសម្រាប់ទំហំទិន្នន័យបន្ថែមដល់ទៅ 30GB។

តើអ្វីទៅជា Cloud Storage សម្រាប់ Chromebooks?

Cloud Storage គឺជាសេវាកម្មមួយប្រភេទដែលលោកអ្នកអាចប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់រក្សាទុកឯកសារទិន្នន័យរបស់អ្នកនៅលើអ៊ីនធើណិត ប៉ុន្តែសេវាកម្មខ្លះផ្តល់ទំហំអោយលោកអ្នកប្រើប្រាស់មិនច្រើននោះទេ។ ការប្រើប្រាស់ Cloud Storage មានភាពងាយស្រួល និងសុវត្ថិភាពបំផុតដោយសារតែលោកអ្នកមិនចាំបាច់ព្រួយបារម្ភនៅពេលដែលកុំព្យូទ័ររបស់លោកអ្នកបាត់បង់ ឬខូច Hard Disk លោកអ្នកអាចចូលទៅកាន់ Cloud Storage ដើម្បីទាញយកទិន្នន័យទាំងអស់នោះបានមកវិញគ្រប់ពេលវេលា។

តើអ្វីទៅជា G Suite?

G Suite គឺជាកញ្ចប់នៃសេវាកម្មជាច្រើនរបស់ Cloud-Based ដែលអាចផ្តល់នូវវិធីថ្មីមួយសម្រាប់ក្រុមហ៊ុនរបស់អ្នក ឬសាលារៀនរបស់អ្នកនៅក្នុងរបៀបថ្មីនៃការធ្វើការងារនៅលើអនឡាញ។ G Suite មិនមែនប្រើប្រាស់ត្រឹមតែ Email ឬការឆាតប៉ុណ្ណោះទេ ប៉ុន្តែវាប្រើប្រាស់ទៅលើ Video Conference, Social Media, Real-Time Document Collaborations និងជាច្រើនទៀត។  លោកអ្នកអាចធ្វើការ Sign Up សម្រាប់គណនី G Suite Account ( https://gsuite.google.com/signup/basic/welcome ) ដើម្បីផ្តល់នូវឈ្មោះ Domain មួយដែលអ្នកចង់ប្រើប្រាស់ជាមួយនឹងសេវាកម្មរបស់ Gmail ។ នៅពេលដែលអ្នកគ្រប់គ្រងទៅលើ Domain នេះហើយ នោះអ្នកនឹងក្រុមការងាររបស់អ្នកអាចចាប់ផ្តើមការប្រើប្រាស់ Gmail, Calendar, Drive, Google+, Hangouts, Blogger និងជាច្រើនទៀត៕