Chrome OS គឺជាប្រព័ន្ធប្រតិបត្តិការមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Google នឹងដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2011 ដោយផ្អែកទៅលើ Linux Kenel និងប្រើប្រាស់នៅលើ Google Chrome Web Browsers សម្រាប់ប្រើប្រាស់ទៅលើកិច្ចការងារជាច្រើនរបស់អ្នក។ Chrome OS ដំណើរការកម្មវិធីជាច្រើនដែលគេហៅថា Web Applications ។ Chrome OS ដំណើរការនៅលើ Chromebooks, Chromeboxes, Chromebits និង Chromebase ៕
គ្រប់អ្នកប្រើប្រាស់ Google Account ទាំងអស់នឹងទទួលបាននូវសេវាកម្ម Google Drive ដែលជា Tools មួយមានលក្ខណៈដូចគ្នាទៅនឹងការប្រើប្រាស់ Gmail និង Google Docs ដែរគ្រាន់តែទិន្នន័យសរុបដែលអ្នកអាចផ្ទុកបាននៅលើសេវាកម្ម Google Drive នេះមានទំហំដល់ទៅ 15GB ។ ទំហំទិន្នន័យនេះហាក់ដូចជាធំ ប៉ុន្តែលោកអ្នកត្រូវតែឧស្សាហ៍ប្រើប្រាស់ Email ផងដែរ។ Photo Storages សម្រាប់ប្រើប្រាស់ Google Photos គឺ Unlimited ហើយលោកអ្នកអាចចំណាយទឹកប្រាក់ $5 ក្នុងមួយខែសម្រាប់ទំហំទិន្នន័យបន្ថែមដល់ទៅ 30GB។

Ah kdor
ReplyDelete