Chromebook គឺជាកុំព្យូទ័រមួយដែលមានលក្ខណៈខុសប្លែកពីគេដោយសារតែកុំព្យូទ័រនេះមិនដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 10 ឬ macOS នោះទេ ប៉ុន្តែ Chromebooks ដំណើរការប្រព័ន្ធប្រតិបត្តិការ Chrome OS របស់ក្រុមហ៊ុន Google ។ កុំព្យូទ័រនេះអាចប្រើប្រាស់បានកិច្ចការងារជាច្រើនយ៉ាងសម្បូរបែបនៅលើប្រព័ន្ធអ៊ីនធឺណិត ហើយអ្វីដែលពិសេសនោះកម្មវិធី និងឯកសារទាំងអស់របស់អ្នកប្រើប្រាស់នឹងត្រូវរក្សាទុកនៅលើ Cloud ប្រកបដោយសុវត្ថិភាពបំផុត៕
គ្រប់អ្នកប្រើប្រាស់ Google Account ទាំងអស់នឹងទទួលបាននូវសេវាកម្ម Google Drive ដែលជា Tools មួយមានលក្ខណៈដូចគ្នាទៅនឹងការប្រើប្រាស់ Gmail និង Google Docs ដែរគ្រាន់តែទិន្នន័យសរុបដែលអ្នកអាចផ្ទុកបាននៅលើសេវាកម្ម Google Drive នេះមានទំហំដល់ទៅ 15GB ។ ទំហំទិន្នន័យនេះហាក់ដូចជាធំ ប៉ុន្តែលោកអ្នកត្រូវតែឧស្សាហ៍ប្រើប្រាស់ Email ផងដែរ។ Photo Storages សម្រាប់ប្រើប្រាស់ Google Photos គឺ Unlimited ហើយលោកអ្នកអាចចំណាយទឹកប្រាក់ $5 ក្នុងមួយខែសម្រាប់ទំហំទិន្នន័យបន្ថែមដល់ទៅ 30GB។

Comments
Post a Comment