Skip to main content

របៀបនៃការប្រើប្រាស់ Google Forms នៅលើកុំព្យូទ័រ Chromebooks

Google Forms គឺជាកម្មវិធីដ៏អស្ចារ្យសម្រាប់បង្កើតទៅជាទម្រង់មួយនៃការប្រមូលព័ត៌មានជាប់ពាក់ព័ន្ធទៅនឹងការឆ្លើយតបសម្រាប់ការប្រជុំ និងការស្រាវជ្រាវរបស់អ្នក។ ជាក់ស្តែង នៅពេលដែលអ្នកចង់ធ្វើការ Survey ដើម្បីប្រមូលទិន្នន័យអ្វីមួយនោះ លោកអ្នកអាចប្រើប្រាស់ Google Forms ដើម្បីបង្កើតសំណួរជាច្រើន និងប្រមូលនូវការឆ្លើយតបទាំងអស់ដែលអ្នកត្រូវការនៅលើអនឡាញបានយ៉ាងងាយស្រួល។ ជាក់ស្តែង ប្រសិនបើក្រុមហ៊ុនមួយគ្រោងរៀបចំនូវកម្មវិធីសិក្ខាសិលាមួយនៅសប្តាហ៍ក្រោយ ក្រុមហ៊ុននេះអាចបង្កើតនូវកម្រងសំណួរនៅលើទម្រង់មួយដើម្បីឱ្យអ្នកចូលរួមធ្វើការចុះឈ្មោះ។ អ្នកអាចប្រមូលនូវទិន្នន័យជាច្រើនដូចជាឈ្មោះ ភេទ លេខទូរស័ព្ទ អ៊ីម៉ែល ជាដើម៕ **កុំព្យូទ័រ Chromebooks គឺជាជម្រើសដ៏ល្អបំផុត ហើយវាលក់នៅក្នុងតម្លៃពិសេសត្រឹមតែ $139 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង: 015 47 88 11 / 098 39 88 11 / 061 46 88 11។


Comments

Popular posts from this blog

តើអ្វីទៅជា Google Drive?

គ្រប់អ្នកប្រើប្រាស់ Google Account ទាំងអស់នឹងទទួលបាននូវសេវាកម្ម Google Drive ដែលជា Tools មួយមានលក្ខណៈដូចគ្នាទៅនឹងការប្រើប្រាស់ Gmail និង Google Docs ដែរគ្រាន់តែទិន្នន័យសរុបដែលអ្នកអាចផ្ទុកបាននៅលើសេវាកម្ម Google Drive នេះមានទំហំដល់ទៅ 15GB ។ ទំហំទិន្នន័យនេះហាក់ដូចជាធំ ប៉ុន្តែលោកអ្នកត្រូវតែឧស្សាហ៍ប្រើប្រាស់ Email ផងដែរ។ Photo Storages សម្រាប់ប្រើប្រាស់ Google Photos គឺ Unlimited ហើយលោកអ្នកអាចចំណាយទឹកប្រាក់ $5 ក្នុងមួយខែសម្រាប់ទំហំទិន្នន័យបន្ថែមដល់ទៅ 30GB។

តើអ្វីទៅជា Cloud Storage សម្រាប់ Chromebooks?

Cloud Storage គឺជាសេវាកម្មមួយប្រភេទដែលលោកអ្នកអាចប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់រក្សាទុកឯកសារទិន្នន័យរបស់អ្នកនៅលើអ៊ីនធើណិត ប៉ុន្តែសេវាកម្មខ្លះផ្តល់ទំហំអោយលោកអ្នកប្រើប្រាស់មិនច្រើននោះទេ។ ការប្រើប្រាស់ Cloud Storage មានភាពងាយស្រួល និងសុវត្ថិភាពបំផុតដោយសារតែលោកអ្នកមិនចាំបាច់ព្រួយបារម្ភនៅពេលដែលកុំព្យូទ័ររបស់លោកអ្នកបាត់បង់ ឬខូច Hard Disk លោកអ្នកអាចចូលទៅកាន់ Cloud Storage ដើម្បីទាញយកទិន្នន័យទាំងអស់នោះបានមកវិញគ្រប់ពេលវេលា។

តើអ្វីទៅជា G Suite?

G Suite គឺជាកញ្ចប់នៃសេវាកម្មជាច្រើនរបស់ Cloud-Based ដែលអាចផ្តល់នូវវិធីថ្មីមួយសម្រាប់ក្រុមហ៊ុនរបស់អ្នក ឬសាលារៀនរបស់អ្នកនៅក្នុងរបៀបថ្មីនៃការធ្វើការងារនៅលើអនឡាញ។ G Suite មិនមែនប្រើប្រាស់ត្រឹមតែ Email ឬការឆាតប៉ុណ្ណោះទេ ប៉ុន្តែវាប្រើប្រាស់ទៅលើ Video Conference, Social Media, Real-Time Document Collaborations និងជាច្រើនទៀត។  លោកអ្នកអាចធ្វើការ Sign Up សម្រាប់គណនី G Suite Account ( https://gsuite.google.com/signup/basic/welcome ) ដើម្បីផ្តល់នូវឈ្មោះ Domain មួយដែលអ្នកចង់ប្រើប្រាស់ជាមួយនឹងសេវាកម្មរបស់ Gmail ។ នៅពេលដែលអ្នកគ្រប់គ្រងទៅលើ Domain នេះហើយ នោះអ្នកនឹងក្រុមការងាររបស់អ្នកអាចចាប់ផ្តើមការប្រើប្រាស់ Gmail, Calendar, Drive, Google+, Hangouts, Blogger និងជាច្រើនទៀត៕