Skip to main content

HP Chromebook 11 កុំព្យូទ័រដ៏ស្រស់ស្អាត ទម្ងន់ស្រាលចាប់ផ្តើមលក់ក្នុងទីផ្សារកម្ពុជា!

HP Chromebook 11 គឺជាកុំព្យូទ័រដែលមានរូបរាងស្រស់ស្អាត ភ្ជាប់ជាមួយនឹង Keyboards ងាយស្រួលវាយអក្សរដោយសារតែគម្លាតពីមួយទៅមួយគឺល្មមនឹងម្រាមដៃតែម្តង។ អ្វីដែលកាន់តែពិសេសជាងនេះទៀត កុំព្យូទ័រស៊េរីថ្មីនេះភ្ជាប់ជាមួយអេក្រង់ IPS Display ឧបាល័របំពងសំឡេងលឺច្បាស់។ ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB នឹងនាំចូលកុំព្យូទ័រនេះពីសហរដ្ឋអាមេរិច និងតម្លើងសារជាថ្មីសម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។ កុំព្យូទ័រនេះមានទម្ងន់ស្រាល ដំណើរការលឿនឥតខ្ចោះ និងសុវត្ថិភាពបំផុតពីមេរោគ ១០០% ហើយវាមានកម្មវិធីពេញនិយមជាច្រើនដែលអាចតម្លើងបានឥតគិតថ្លៃ។កុំព្យូទ័រ Chromebook គឺជាមធ្យោបាយថ្មីមួយទៀតក្នុងការសិក្សា និងការធ្វើកិច្ចការងារកាន់តែសម្បូរពីក្រុមហ៊ុន HP ។ HP Chromebook 11 នឹងដាក់លក់ក្នុងតម្លៃពិសេសត្រឹមតែ $139 ហើយវាមានការធានារយៈពេលមួយឆ្នាំថែមទៀតពីក្រុមហ៊ុនបច្ចេកវិទ្យា MYTEB។




តើលោកអ្នកដឹងដែរឬទេ? សាលារៀនជាច្រើនប្រហែលជា 58% នៃសាលារៀនទាំងអស់នៅក្នុងសហរដ្ឋអាមេរិចកំពុងប្រើប្រាស់កុំព្យូទ័រ Chromebooks សម្រាប់ការសិក្សា និងការស្រាវជ្រាវរបស់ពួកគេ។ នេះជាហេតុផលធ្វើអោយកុំព្យូទ័រ Chromebooks ទទួលការពេញនិយមប្រើប្រាស់ជាងកុំព្យូទ័រ Macs និង PCs នៅក្នុងការសិក្សា និងវិស័យអប់រំ។ ក្រុមហ៊ុនបច្ចេកវិទ្យា Google ផ្តល់នូវសេវាកម្ម Google Drive ដែលលោកអ្នកអាចផ្ទុកទិន្នន័យបានដល់ទៅ 100GB ។ HP Chromebook 11 មានរូបរាងទាក់ទាញស្រស់ស្អាតមិនចាញ់ MacBook និង PCs នោះទេ។ 




HP Chromebook 11 ភ្ចាប់ជាមួយនឹងអេក្រង់ទំហំ 11.6 អ៊ីញកម្រិតភាពច្បាស់ 1366 x 768 ភិចសែល (16:9) បំពាក់បន្ទះឈីប dual-core Exynos ARM processor រ៉េមផ្ទុកទិន្នន័យទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ថែមទៀត។ អ្វីដែលកាន់តែពិសេសនោះ វាប្រើប្រាស់នូវរន្ធដោត micro-USB ដែលលោកអ្នកពេញនិយមធ្លាប់ប្រើប្រាស់ជាមួយថេប្លេត ស្មាតហ្វូន និងឧបករណ៍ Android ជាច្រើនទៀត។ កុំព្យូទ័រនេះមិនមានរន្ធដោតច្រើននោះទេគឺវាមានតែរន្ធ micro-USB សម្រាប់សាកថ្ម រន្ធ USB Ports ចំនួន 2 និងរន្ធដោតកាសមួយប៉ុណ្ណោះ។

HP Chromebook 11 ដំណើរការប្រព័ន្ធប្រតិបត្តិការ Chrome OS ដែលមានល្បឿន Booting លឿន និងការដំណើរការលឿនបំផុតនៅលើ Web-Based ហើយវានៅមានកម្មវិធី Apps ជាច្រើនទៀតដែលលោកអ្នកអាចតម្លើងនៅក្នុង Chrome Web Store បាន។ ការប្រើប្រាស់ Chrome OS ពិតជាអស្ចារ្យជាងការប្រើប្រាស់នៅលើ Mac/Windows ដោយសារតែ Browser របស់វា។

ក្រុមហ៊ុន MYTEB នាំចូលកុំព្យូទ័រនេះពីសហរដ្ឋអាមេរិច និងតម្លើងសារជាថ្មីសម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។ កុំព្យូទ័រ HP Chromebook 11 នឹងដាក់លក់ក្នុងតម្លៃពិសេសត្រឹមតែ $139 ហើយវាមានការធានារយៈពេលមួយឆ្នាំថែមទៀត។ លោកអ្នកអាចមកទស្សនា និងតេស្តសាកល្បងលើកុំព្យូទ័រ Chromebooks នេះនៅក្រុមហ៊ុនផ្ទាល់តែម្តង! សូមទំនាក់ទំនងទៅកាន់លេខ 015 478811 -  098 398811 ឬចូលទៅកាន់គេហទំព័រ www.mytebtech.com ។ចូលរួមឥឡូវនេះជាមួយក្រុម Chromebook Cambodia នៅលើបណ្តាញសង្គម Facebook ដើម្បីសិក្សា និងទទួលចំណេះដឹងបន្ថែមទៀត (goo.gl/93BG91)។ ទីតាំងក្រុមហ៊ុន៖ ផ្ទះលេខ ១៣ ផ្លូវលេខ ២ សង្កាត់ទឹកល្អក់ ៣ ខ័ណ្ណទួលគោក រាជធានីភ្នំពេញ

Comments

Popular posts from this blog

តើអ្វីទៅជា Google Drive?

គ្រប់អ្នកប្រើប្រាស់ Google Account ទាំងអស់នឹងទទួលបាននូវសេវាកម្ម Google Drive ដែលជា Tools មួយមានលក្ខណៈដូចគ្នាទៅនឹងការប្រើប្រាស់ Gmail និង Google Docs ដែរគ្រាន់តែទិន្នន័យសរុបដែលអ្នកអាចផ្ទុកបាននៅលើសេវាកម្ម Google Drive នេះមានទំហំដល់ទៅ 15GB ។ ទំហំទិន្នន័យនេះហាក់ដូចជាធំ ប៉ុន្តែលោកអ្នកត្រូវតែឧស្សាហ៍ប្រើប្រាស់ Email ផងដែរ។ Photo Storages សម្រាប់ប្រើប្រាស់ Google Photos គឺ Unlimited ហើយលោកអ្នកអាចចំណាយទឹកប្រាក់ $5 ក្នុងមួយខែសម្រាប់ទំហំទិន្នន័យបន្ថែមដល់ទៅ 30GB។

តើអ្វីទៅជា Cloud Storage សម្រាប់ Chromebooks?

Cloud Storage គឺជាសេវាកម្មមួយប្រភេទដែលលោកអ្នកអាចប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់រក្សាទុកឯកសារទិន្នន័យរបស់អ្នកនៅលើអ៊ីនធើណិត ប៉ុន្តែសេវាកម្មខ្លះផ្តល់ទំហំអោយលោកអ្នកប្រើប្រាស់មិនច្រើននោះទេ។ ការប្រើប្រាស់ Cloud Storage មានភាពងាយស្រួល និងសុវត្ថិភាពបំផុតដោយសារតែលោកអ្នកមិនចាំបាច់ព្រួយបារម្ភនៅពេលដែលកុំព្យូទ័ររបស់លោកអ្នកបាត់បង់ ឬខូច Hard Disk លោកអ្នកអាចចូលទៅកាន់ Cloud Storage ដើម្បីទាញយកទិន្នន័យទាំងអស់នោះបានមកវិញគ្រប់ពេលវេលា។

តើអ្វីទៅជា G Suite?

G Suite គឺជាកញ្ចប់នៃសេវាកម្មជាច្រើនរបស់ Cloud-Based ដែលអាចផ្តល់នូវវិធីថ្មីមួយសម្រាប់ក្រុមហ៊ុនរបស់អ្នក ឬសាលារៀនរបស់អ្នកនៅក្នុងរបៀបថ្មីនៃការធ្វើការងារនៅលើអនឡាញ។ G Suite មិនមែនប្រើប្រាស់ត្រឹមតែ Email ឬការឆាតប៉ុណ្ណោះទេ ប៉ុន្តែវាប្រើប្រាស់ទៅលើ Video Conference, Social Media, Real-Time Document Collaborations និងជាច្រើនទៀត។  លោកអ្នកអាចធ្វើការ Sign Up សម្រាប់គណនី G Suite Account ( https://gsuite.google.com/signup/basic/welcome ) ដើម្បីផ្តល់នូវឈ្មោះ Domain មួយដែលអ្នកចង់ប្រើប្រាស់ជាមួយនឹងសេវាកម្មរបស់ Gmail ។ នៅពេលដែលអ្នកគ្រប់គ្រងទៅលើ Domain នេះហើយ នោះអ្នកនឹងក្រុមការងាររបស់អ្នកអាចចាប់ផ្តើមការប្រើប្រាស់ Gmail, Calendar, Drive, Google+, Hangouts, Blogger និងជាច្រើនទៀត៕