Skip to main content

កុំព្យូទ័រ Lenovo N23 Yoga Chromebook អាចដំណើរការ Play Store សម្រាប់ទាញយកហ្គេម កម្មវិធីកម្សាន្តដោយស៊េរី

ជាមួយនឹងការចូលទៅប្រើប្រាស់ទៅក្នុង Google Play Store អ្នកប្រើប្រាស់អាចជ្រើសរើសកម្មវិធីសិក្សាច្រើនជាង 1000 Apps ដូចជា School Loop, Khan Academy និងជាច្រើនទៀត។ សម្រាប់ IT Administrators កាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រងទៅលើកុំព្យូទ័រនេះតាមរយៈ Chrome Management Console ដែលអនុញ្ញាតឱ្យធ្វើការបើកនូវ Blacklist និង Whitelist ដើម្បីអនុញ្ញាត ឬបិទដំណើរការទៅលើកម្មវិធីជាក់លាក់ណាមួយថែមទៀតផង។

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ អ្នកប្រើប្រាស់នឹងទទួលនូវបទពិសោធន៍ក្នុងការប្រើប្រាស់នូវ Google Play Store Apps នៅលើកុំព្យូទ័រ Chromebooks របស់អ្នក។ នៅលើ Apps ទាំងនេះទ្រទ្រង់នូវសារ Notifications នៅលើកុំព្យូទ័រ Chromebooks ដូចគ្នាទៅនឹងស្មាតហ្វូន ឬថេប្លេតដែលលោកអ្នកអាចធ្វើការ Synced និងភ្ជាប់ទំនាក់ទំនងជានិច្ច។
តើអ្វីទៅជាកុំព្យូទ័រ Chromebooks?
Chromebooks គឺជាប្រភេទកុំព្យូទ័រដែលទទួលការពេញនិយមបំផុតសម្រាប់ការប្រើប្រាស់នៅក្នុងថ្នាក់រៀនដោយសារតែវាប្រើប្រាស់នូវបច្ចេកវិទ្យាកាន់តែទំនើបនៅក្នុងការបង្រៀនសិស្សនៅក្នុងថ្នាក់កាន់តែងាយស្រួល និងស្របទៅតាមសម័យកាលនៃបច្ចេកវិទ្យាដ៏ជឿនលឿនក្នុងសតវត្សទី 21 នេះ។ ជាក់ស្តែង ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាម៉ាយ៍ថេប​(MYTEB) នាំយកនូវកុំព្យូទ័រ Chromebooks ស៊េរីថ្មីឆ្នាំ 2017 ម៉ូដែល Lenovo N23 Yoga Chromebook ដែលមានរូបរាងកាន់តែស្រស់ស្អាត និងរឹងមាំបំផុត។

កុំព្យូទ័រ Lenovo N23 Yoga Chromebook 2017 ដំណើរការនូវបន្ទះឈីប MediaTek MTK 8173c Processor សម្រាប់ដំណើរការនៅលើកម្មវិធីចេញពី Chrome Web Store Apps ដែលពង្រឹងទៅលើល្បឿនដំណើរការនៃបរិយាកាសក្នុងការសិក្សា និងការងារប្រចាំថ្ងៃរបស់អ្នក។ សម្រាប់លក្ខណៈពិសេសរបស់កុំព្យូទ័រស៊េរីថ្មីឆ្នាំ 2017 នេះអាចប្រើប្រាស់នៅក្នុងទម្រង់ 4 ស្ទាយ៍ផ្សេងគ្នា៖ កុំព្យូទ័រយួរដៃ, ថេប្លេត, ការកាច់បត់អេក្រង់ឡើងលើ (Tent) និងការបត់អេក្រង់បញ្ឈរ (Stand) បានថែមទៀត។
កាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រ Lenovo N23 Yoga Chromebook 2017 ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Chrome OS សម្រាប់ដំណើរការនូវ G Suite សម្រាប់ការសិក្សាអប់រំ និងកម្មវិធីជាច្រើនចេញពី Chrome Web Store ថែមទៀត។ ការសិក្សាតាមបែបទំនើបជាមួយយនឹងកុំព្យូទ័រ Chromebooks ពិតជាអស្ចារ្យមិនធម្មតានោះទេ។ វាពិតជាងាយស្រួលមែនទែនក្នុងការបង្កើត ការចែករំលែក និងការសហការគ្នាជាមួយនឹង G Suite Tools ដូចជា Docs, Sheets និង Slides ដែលអាចធ្វើការ Synced ទៅកាន់ឧបករណ៍ជាច្រើនទៀតបានយ៉ាងងាយស្រួល។ សិស្សានុសិស្សអាចធ្វើការចូលទៅដំណើរការទិន្នន័យ រូបភាព និងកម្មវិធីជាច្រើនចេញពី Cloud គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់ឧបករណ៍ទាំងអស់តែម្តង។
កុំព្យូទ័រ Lenovo N23 Yoga Chromebook 2017 នេះសក្តិសមបំផុតនៅក្នុងការប្រើប្រាស់មិនត្រឹមតែនៅក្នុងថ្នាក់រៀននោះទេ ប៉ុន្តែវាពិតជាស្រស់ស្អាតមែនទែនក្នុងការប្រើប្រាស់នៅការិយាល័យ ឬសម្រាប់អ្នកធ្វើជំនួញជាដើម ជាពិសេសវាមានតម្លៃសមរម្យបំផុតដែលលោកអ្នកទិញហើយពិតជាមិនស្តាយក្រោយនោះទេ។ កុំព្យូទ័រនេះជាប្រភេទ 2-in-1 ដែលលោកអ្នកអាចបត់បានកម្រិតមុំដល់ទៅ 360 ដឺក្រេ ខណៈពេលដែលអេក្រង់របស់វាមានទំហំ 11.6’’ ដែលធំល្មមក្នុងការយកតាមខ្លួនបំផុត។ ផ្នែកខាងក្រៅរបស់កុំព្យូទ័រនេះប្រើប្រាស់នូវជ័រស្វិតការពារនូវការកោសធ្នូតថែមទៀតផង ដូចនេះអ្នកប្រើប្រាស់គ្មានការបារម្ភពីការកោសឆ្កូត ឬប្រឡាក់នៅលើម៉ាស៊ីនកុំព្យូទ័រនេះនោះទេ។
សូមទស្សនាវីដេអូរបស់កុំព្យូទ័រ Lenovo N23 Yoga Chromebook 2017

នេះគឺជាវិធីសាស្រ្តមួយសម្រាប់អ្នកប្រើប្រាស់អាចទាញយកផលប្រយោជន៍ទៅលើកម្មវិធីទាំងអស់ដែលមាននៅលើកុំព្យូទ័រនេះ។ រឹតតែពិសេសជាងនេះទៀតនោះ អ្នកប្រើប្រាស់នូវកុំព្យូទ័រ Lenovo N23 Yoga Chromebook 2017 មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ដំណើរការនៃការបើកកុំព្យូទ័រលឿន (Boot-up) និងភាពងាយស្រួលក្នុងការប្រើប្រាស់ទៅលើកុំព្យូទ័រ Chrome OS ។
ពេលនេះ លោកអ្នកអាចរកទិញកុំព្យូទ័រ Lenovo N23 Yoga Chromebook 2017 នេះនៅក្រុមហ៊ុនបច្ចេកវិទ្យាម៉ាយ៍ថេប (MYTEB) នៅក្នុងតម្លៃពិសេសត្រឹមតែ $239 ជាមួយនឹងការបន្ថែមជូនកាដូជាច្រើន។ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 010618811, 098398811, 017388811, 0883708811 ឬចូលទៅកាន់ Facebook Page: Chromebook Cambodia ៕
លក្ខណៈសម្បត្តិនៃកុំព្យូទ័រ Lenovo N23 Yoga Chromebook 2017
ប្រព័ន្ធប្រតិបត្តិការ
Chrome OS
បន្ទះឈីប
MediaTek MTK 8173C
អេក្រង់
11.6" HD IPS antiglare multitouch display (1366 x 768, 250 nit)
ថាមពលថ្ម
ការប្រើប្រាស់រហូតដល់ទៅ 10 ម៉ោង, 44 Whr
រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្ន
4 GB LPDDR3
ម៉េមូរីក្នុងម៉ាស៊ីន
32 GB eMMC
ប្រព័ន្ធ Wi-Fi
802.11 AC (2 x 2)
កាមេរ៉ា
720p
ក្តារចុច Keyboard
Full-sized, water-resistant ភ្ជាប់ជាមួយនឹង touchpad & mechanically anchored keys 
កម្រិតនៃភាពរឹងមាំ
Reinforced ports & hinges, drop-resistant រហូតទៅដល់កំពស់ 27.5" (70 cm)
រន្ធ Ports & Slots
  • USB-C
  • USB 3.0
  • HDMI
  • Combo mic / audio jack
  • SD card reader
  • Kensington lock slot
ទំងន់
  • 3.0 lbs / 1.35 kg
វិមាត្រ (H x W x D)
  • 296 mm x 206 mm x 21.2 mm / 11.65" x 8.11" x .83"

Comments

Popular posts from this blog

តើអ្វីទៅជា Google Drive?

គ្រប់អ្នកប្រើប្រាស់ Google Account ទាំងអស់នឹងទទួលបាននូវសេវាកម្ម Google Drive ដែលជា Tools មួយមានលក្ខណៈដូចគ្នាទៅនឹងការប្រើប្រាស់ Gmail និង Google Docs ដែរគ្រាន់តែទិន្នន័យសរុបដែលអ្នកអាចផ្ទុកបាននៅលើសេវាកម្ម Google Drive នេះមានទំហំដល់ទៅ 15GB ។ ទំហំទិន្នន័យនេះហាក់ដូចជាធំ ប៉ុន្តែលោកអ្នកត្រូវតែឧស្សាហ៍ប្រើប្រាស់ Email ផងដែរ។ Photo Storages សម្រាប់ប្រើប្រាស់ Google Photos គឺ Unlimited ហើយលោកអ្នកអាចចំណាយទឹកប្រាក់ $5 ក្នុងមួយខែសម្រាប់ទំហំទិន្នន័យបន្ថែមដល់ទៅ 30GB។

តើអ្វីទៅជា Cloud Storage សម្រាប់ Chromebooks?

Cloud Storage គឺជាសេវាកម្មមួយប្រភេទដែលលោកអ្នកអាចប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់រក្សាទុកឯកសារទិន្នន័យរបស់អ្នកនៅលើអ៊ីនធើណិត ប៉ុន្តែសេវាកម្មខ្លះផ្តល់ទំហំអោយលោកអ្នកប្រើប្រាស់មិនច្រើននោះទេ។ ការប្រើប្រាស់ Cloud Storage មានភាពងាយស្រួល និងសុវត្ថិភាពបំផុតដោយសារតែលោកអ្នកមិនចាំបាច់ព្រួយបារម្ភនៅពេលដែលកុំព្យូទ័ររបស់លោកអ្នកបាត់បង់ ឬខូច Hard Disk លោកអ្នកអាចចូលទៅកាន់ Cloud Storage ដើម្បីទាញយកទិន្នន័យទាំងអស់នោះបានមកវិញគ្រប់ពេលវេលា។

តើអ្វីទៅជា G Suite?

G Suite គឺជាកញ្ចប់នៃសេវាកម្មជាច្រើនរបស់ Cloud-Based ដែលអាចផ្តល់នូវវិធីថ្មីមួយសម្រាប់ក្រុមហ៊ុនរបស់អ្នក ឬសាលារៀនរបស់អ្នកនៅក្នុងរបៀបថ្មីនៃការធ្វើការងារនៅលើអនឡាញ។ G Suite មិនមែនប្រើប្រាស់ត្រឹមតែ Email ឬការឆាតប៉ុណ្ណោះទេ ប៉ុន្តែវាប្រើប្រាស់ទៅលើ Video Conference, Social Media, Real-Time Document Collaborations និងជាច្រើនទៀត។  លោកអ្នកអាចធ្វើការ Sign Up សម្រាប់គណនី G Suite Account ( https://gsuite.google.com/signup/basic/welcome ) ដើម្បីផ្តល់នូវឈ្មោះ Domain មួយដែលអ្នកចង់ប្រើប្រាស់ជាមួយនឹងសេវាកម្មរបស់ Gmail ។ នៅពេលដែលអ្នកគ្រប់គ្រងទៅលើ Domain នេះហើយ នោះអ្នកនឹងក្រុមការងាររបស់អ្នកអាចចាប់ផ្តើមការប្រើប្រាស់ Gmail, Calendar, Drive, Google+, Hangouts, Blogger និងជាច្រើនទៀត៕