Skip to main content

ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB បណ្តុះបណ្តាលកម្មវិធី “E2STEM Teacher Training Programme” ទៅដល់លោកគ្រូ~អ្នកគ្រូនៅ E2STEM

កាលពីថ្ងៃសៅរ៍ ទី ០៩ ខែធ្នូ ឆ្នាំ ២០១៧ នេះ ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB បើកវគ្គបណ្តុះបណ្តាល “E2STEM Teacher Training Programme” ទៅលើការប្រើប្រាស់កុំព្យូទ័រកាន់តែមានប្រសិទ្ធិភាពទៅដល់លោកគ្រូ អ្នកគ្រូរបស់ E2STEM នៅវិទ្យាល័យព្រះយុគគន្ធរ រាជធានីភ្នំពេញ។




 

នៅក្នុងការបណ្តុះបណ្តាលនេះមានការចូលរួមពីលោកគ្រូ អ្នកគ្រូនៅ E2STEM ប្រមាណជា ២០ នាក់ដែលផ្តោតទៅលើប្រធានបទ ៣ សំខាន់ៗគឺ៖ ទី ១ ការប្រើប្រាស់កុំព្យូទ័រ Chromebooks កាន់តែមានប្រសិទ្ធិភាព, ទី ២ ការប្រើប្រាស់ Google Classroom នៅក្នុងថ្នាក់រៀន និងទី ៣ វគ្គអនុវត្តន៍ និងសំណួរចម្លើយផងដែរ។








គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន MYTEB នាំចូលកុំព្យូទ័រ Chromebooks មុនគេនៅក្នុងប្រទេសកម្ពុជាជាមួយនឹងតម្លៃពិសេសមិនធ្លាប់មាននោះទេ។ សម្រាប់ HP Chromebook HP 11 តម្លៃត្រឹមតែ $139 ខណៈពេលដែលកុំព្យូទ័រ Chromebook Lenovo N23 Yoga ប្រភេទ 2-in-1 លក់នៅក្នុងតម្លៃពិសេសត្រឹមតែ $239 ជាមួយនឹងការធានារយៈពេលមួយឆ្នាំថែមទៀត។




សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ 010618811, 098398811, 017388811, 0883708811 ឬចូលទៅកាន់គេហទំព័រ http://www.mytebtech.com/index.html ។ អាសយដ្ឋាន៖ ផ្ទះលេខ 13-C ផ្លូវលេខ 2 កែវផ្លូវកោសដូង (ស្តុបម៉ុងឌីយ៉ាល់) សង្កាត់ទឹកល្អក់៣ ខ័ណ្ឌទួលគោក៕

Comments

Popular posts from this blog

តើអ្វីទៅជា Google Drive?

គ្រប់អ្នកប្រើប្រាស់ Google Account ទាំងអស់នឹងទទួលបាននូវសេវាកម្ម Google Drive ដែលជា Tools មួយមានលក្ខណៈដូចគ្នាទៅនឹងការប្រើប្រាស់ Gmail និង Google Docs ដែរគ្រាន់តែទិន្នន័យសរុបដែលអ្នកអាចផ្ទុកបាននៅលើសេវាកម្ម Google Drive នេះមានទំហំដល់ទៅ 15GB ។ ទំហំទិន្នន័យនេះហាក់ដូចជាធំ ប៉ុន្តែលោកអ្នកត្រូវតែឧស្សាហ៍ប្រើប្រាស់ Email ផងដែរ។ Photo Storages សម្រាប់ប្រើប្រាស់ Google Photos គឺ Unlimited ហើយលោកអ្នកអាចចំណាយទឹកប្រាក់ $5 ក្នុងមួយខែសម្រាប់ទំហំទិន្នន័យបន្ថែមដល់ទៅ 30GB។

តើអ្វីទៅជា Cloud Storage សម្រាប់ Chromebooks?

Cloud Storage គឺជាសេវាកម្មមួយប្រភេទដែលលោកអ្នកអាចប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់រក្សាទុកឯកសារទិន្នន័យរបស់អ្នកនៅលើអ៊ីនធើណិត ប៉ុន្តែសេវាកម្មខ្លះផ្តល់ទំហំអោយលោកអ្នកប្រើប្រាស់មិនច្រើននោះទេ។ ការប្រើប្រាស់ Cloud Storage មានភាពងាយស្រួល និងសុវត្ថិភាពបំផុតដោយសារតែលោកអ្នកមិនចាំបាច់ព្រួយបារម្ភនៅពេលដែលកុំព្យូទ័ររបស់លោកអ្នកបាត់បង់ ឬខូច Hard Disk លោកអ្នកអាចចូលទៅកាន់ Cloud Storage ដើម្បីទាញយកទិន្នន័យទាំងអស់នោះបានមកវិញគ្រប់ពេលវេលា។

តើអ្វីទៅជា G Suite?

G Suite គឺជាកញ្ចប់នៃសេវាកម្មជាច្រើនរបស់ Cloud-Based ដែលអាចផ្តល់នូវវិធីថ្មីមួយសម្រាប់ក្រុមហ៊ុនរបស់អ្នក ឬសាលារៀនរបស់អ្នកនៅក្នុងរបៀបថ្មីនៃការធ្វើការងារនៅលើអនឡាញ។ G Suite មិនមែនប្រើប្រាស់ត្រឹមតែ Email ឬការឆាតប៉ុណ្ណោះទេ ប៉ុន្តែវាប្រើប្រាស់ទៅលើ Video Conference, Social Media, Real-Time Document Collaborations និងជាច្រើនទៀត។  លោកអ្នកអាចធ្វើការ Sign Up សម្រាប់គណនី G Suite Account ( https://gsuite.google.com/signup/basic/welcome ) ដើម្បីផ្តល់នូវឈ្មោះ Domain មួយដែលអ្នកចង់ប្រើប្រាស់ជាមួយនឹងសេវាកម្មរបស់ Gmail ។ នៅពេលដែលអ្នកគ្រប់គ្រងទៅលើ Domain នេះហើយ នោះអ្នកនឹងក្រុមការងាររបស់អ្នកអាចចាប់ផ្តើមការប្រើប្រាស់ Gmail, Calendar, Drive, Google+, Hangouts, Blogger និងជាច្រើនទៀត៕