មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំ ខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយ នេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទា ប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបា ត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។
គ្រប់អ្នកប្រើប្រាស់ Google Account ទាំងអស់នឹងទទួលបាននូវសេវាកម្ម Google Drive ដែលជា Tools មួយមានលក្ខណៈដូចគ្នាទៅនឹងការប្រើប្រាស់ Gmail និង Google Docs ដែរគ្រាន់តែទិន្នន័យសរុបដែលអ្នកអាចផ្ទុកបាននៅលើសេវាកម្ម Google Drive នេះមានទំហំដល់ទៅ 15GB ។ ទំហំទិន្នន័យនេះហាក់ដូចជាធំ ប៉ុន្តែលោកអ្នកត្រូវតែឧស្សាហ៍ប្រើប្រាស់ Email ផងដែរ។ Photo Storages សម្រាប់ប្រើប្រាស់ Google Photos គឺ Unlimited ហើយលោកអ្នកអាចចំណាយទឹកប្រាក់ $5 ក្នុងមួយខែសម្រាប់ទំហំទិន្នន័យបន្ថែមដល់ទៅ 30GB។

Comments
Post a Comment