Skip to main content

MYTEB Z8 2018 ស្រស់ស្អាត អេក្រង់ធំ និងរឹងមាំបំផុតការពារជាមួយកញ្ចក់ Gorilla Glass តម្លៃសមរម្យ

ខណៈពេលដែលថេប្លេតជាច្រើនស៊េរីម៉ូដែលមិនសូវជាចេញនូវម៉ូដែលថ្មីសម្រាប់អតិថិជនរបស់ពួកគេ ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB គឺតែងតែនាំយកនូវថេប្លេត Android ម៉ូដែលថ្មីដែលស្របទៅតាមតម្រូវការរបស់អតិថិជន។ សម្រាប់ឆ្នាំ 2018 នេះវិញ ក្រុមហ៊ុនបច្ចេកវិទ្យា MTYEB នាំយកនូវថេប្លេតម៉ូដែលចុងក្រោយបំផុតគឺ MYTEB Z8 ដែលមានការពង្រឹងសមត្ថភាពកាន់តែខ្លាំងក្លា និងស្រស់ស្អាតបំផុត។


ការរចនារូបរាងដ៏ទាក់ទាញ
ក្រឡេកទៅមើលការរចនារូបរាងរបស់ថេប្លេតស៊េរីថ្មីនេះវិញគឺមានការផ្លាស់ប្តូរទាំងស្រុង។ បើលោកអ្នកក្រឡេកទៅមើលម៉ូដែលជំនាន់មុនៗរបស់ក្រុមហ៊ុនគឺមិនខុសគ្នាតែម្តង។ សម្រាប់ថេប្លេតម៉ូដែលថ្មីនេះប្រើប្រាស់ Frame លោហធាតុ កញ្ចក់អេក្រង់ 2.5D Gorilla Glass និងផ្នែកខាងក្រោយដ៏ស្រស់ស្អាតសម្រាប់ការពារស្នាមប្រឡាក់នៃម្រាមដៃថែមទៀត។ MYTEB Z8 2018 នេះមានរូបរាងប្រណិតលក់នៅក្នុងតម្លៃពិសេសត្រឹមតែ $169 តែប៉ុណ្ណោះ។
ថេប្លេតដ៏ទំនើបមួយនេះមានរន្ធ Ports ជាច្រើនសម្រាប់ធ្វើការភ្ជាប់ទំនាក់ទំនងដូចជា microUSB សម្រាប់ធ្វើការបញ្ចូលថាមពលថ្ម និងការបញ្ចូនទិន្នន័យ រន្ធដោតកាសស្តាប់ 3.5mm Headset Jack និងរន្ធ microSD សម្រាប់បន្ថែមទិន្នន័យពីលើម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ហើយវាក៏ប្រើប្រាស់ប្រព័ន្ធ Wireless Connectivity 802.11ac Wi-Fi b/g/n និង Bluetooth 4.0 ថែមទៀត។
អេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក
ថេប្លេត MYTEB Z8 ប្រើប្រាស់នូវកញ្ចក់ការពារប្រភេទ Gorilla Glass នៅពីលើអេក្រង់ Super IPS LCD ដ៏ភ្លឺច្បាស់ត្រជាក់ភ្នែក។ សម្រាប់ការប្រើប្រាស់អេក្រង់ Gorilla Glass នេះគឺពិតជាមានភាពរឹងមាំ និងធន់បំផុតដែលលោកអ្នកអាចការពារកុំឱ្យបែកទៅលើអេក្រង់ខាងក្នុងនៅពេលដែលលោកអ្នកធ្វើឱ្យថេប្លេតនេះធ្លាក់ជាយថហេតុនោះ។ បន្ថែមពីនេះទៀតនោះ សម្រាប់អេក្រង់ Super IPS screen ផ្តល់នូវពន្លឺភ្លឺច្បាស់សម្រាប់ការទស្សនារូបភាព និងវីដេអូជាច្រើនដ៏អស្ចារ្យ។ថេប្លេតនេះមានកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 1,920 x 1,200 IPS នៅលើអេក្រង់ទំហំ 10.1 អ៊ីញដែលអាចបង្ហាញនូវរូបភាពកូល័រ sRGB colour gamut ដល់ទៅ 80.3% ហើយកម្រិតពន្លឺរបស់អេក្រង់នេះវិញគឺរហូតដល់ទៅ 255cd/m2 ថែមទៀត។ លោកអ្នកអាចធ្វើការទស្សនាយ៉ាងស្រស់ស្អាតភ្លឺច្បាស់ទោះបីជានៅទីងងឹត ឬនៅខាងក្រៅក៏ដោយ។
ប្រព័ន្ធបំពងសំឡេងលឺច្បាស់ពិរោះរងំ
សម្រាប់ថេប្លេតម៉ូដែលថ្មីនេះប្រើប្រាស់នូវប្រព័ន្ធបំពងសំឡេងស្តេរីអូ XTRA Loud speaker ភ្លោះដែលផ្តល់នូវសំឡេងលឺច្បាស់ពិរោះរងំរណ្តំចិត្តតែម្តង។​ MYTEB Z8 បំពាក់នូវប៊ុតុង Volume ដែលងាយស្រួលក្នុងការឡើងចុះសំឡេង ហើយការទស្សនាវីដេអូ ឬចម្រៀងរបស់អ្នកពិតជាអស្ចារ្យមិនធម្មតានោះទេ។ នេះជាអ្វីដែលលោកអ្នកនឹងទទួលបាននៅលើថេប្លេតតម្លៃសមរម្យមួយនេះ។
កម្លាំងម៉ាស៊ីន និងថាមពលថ្មខ្លាំង
ជាមួយនឹងការដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 ថេប្លេត MYTEB Z8 ដំណើរការនូវបន្ទះឈីប 1.5GHz Mediatek Quad core processor រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB ដែលផ្តល់នូវភាពងាយស្រួលក្នុងការលេងហ្គេម និងកិច្ចការងារជាច្រើនទៀតក្នុងពេលជាមួយគ្នា។ ថាមពលថ្មរបស់ថេប្លេត MYTEB  Z8 មានកម្លាំងដល់ទៅ 5100mAh ដែលអាចចាក់វីដេអូរយៈពេលដល់ទៅ 5 ម៉ោង 26 នាទីនៅលើអេក្រង់ដ៏ភ្លឺច្បាស់នេះ។
សរុបមក ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB តែងតែនាំយកនូវថេប្លេតម៉ូដែលថ្មីដែលមានសមត្ថភាពខ្លាំងក្លា រឹងមាំ អេក្រង់ភ្លឺច្បស់កម្រិត Full HD ការពារដោយកញ្ចក់ Gorilla Glass និងកម្លាំងម៉ាស៊ីនខ្លាំងមិនធម្មតានោះទេ។ MYTEB Z8 មានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌មាស និងពណ៌ខ្មៅដ៏ស្រស់ស្អាត។ ទំនាក់ទំនងទិញថេប្លេតម៉ូដែលនេះនៅថ្ងៃនេះតាមរយៈលេខទូរស័ព្ទ 098398811, 0883708811 ឬចូលទៅកាន់វេបសាយ www.mytebtech.com សម្រាប់ព័ត៌មានបន្ថែមទៀត៕
លក្ខណៈសម្បត្តិរបស់ MYTEB Z8
ទំហំអេក្រង់
10.1 អ៊ីញ
Gorilla Glass
កម្រិតភាពច្បាស់
1920x1200 ភិចសែល
បន្ទះឈីប
Octa-core 1.5GHz MediaTek CPU
កាមេរ៉ាខាងក្រោយ
8 មេហ្គាភិចសែល
ម៉េមូរីក្នុងម៉ាស៊ីន
32GB
រ៉េម
2GB
វិមាត្រ
259x167.5x9mm
ទំងន់
529 g
ប្រព័ន្ធប្រតិបត្តិការ
Android 7.0 Nougat

Comments

Popular posts from this blog

តើអ្វីទៅជា Google Drive?

គ្រប់អ្នកប្រើប្រាស់ Google Account ទាំងអស់នឹងទទួលបាននូវសេវាកម្ម Google Drive ដែលជា Tools មួយមានលក្ខណៈដូចគ្នាទៅនឹងការប្រើប្រាស់ Gmail និង Google Docs ដែរគ្រាន់តែទិន្នន័យសរុបដែលអ្នកអាចផ្ទុកបាននៅលើសេវាកម្ម Google Drive នេះមានទំហំដល់ទៅ 15GB ។ ទំហំទិន្នន័យនេះហាក់ដូចជាធំ ប៉ុន្តែលោកអ្នកត្រូវតែឧស្សាហ៍ប្រើប្រាស់ Email ផងដែរ។ Photo Storages សម្រាប់ប្រើប្រាស់ Google Photos គឺ Unlimited ហើយលោកអ្នកអាចចំណាយទឹកប្រាក់ $5 ក្នុងមួយខែសម្រាប់ទំហំទិន្នន័យបន្ថែមដល់ទៅ 30GB។

តើអ្វីទៅជា Cloud Storage សម្រាប់ Chromebooks?

Cloud Storage គឺជាសេវាកម្មមួយប្រភេទដែលលោកអ្នកអាចប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់រក្សាទុកឯកសារទិន្នន័យរបស់អ្នកនៅលើអ៊ីនធើណិត ប៉ុន្តែសេវាកម្មខ្លះផ្តល់ទំហំអោយលោកអ្នកប្រើប្រាស់មិនច្រើននោះទេ។ ការប្រើប្រាស់ Cloud Storage មានភាពងាយស្រួល និងសុវត្ថិភាពបំផុតដោយសារតែលោកអ្នកមិនចាំបាច់ព្រួយបារម្ភនៅពេលដែលកុំព្យូទ័ររបស់លោកអ្នកបាត់បង់ ឬខូច Hard Disk លោកអ្នកអាចចូលទៅកាន់ Cloud Storage ដើម្បីទាញយកទិន្នន័យទាំងអស់នោះបានមកវិញគ្រប់ពេលវេលា។

តើអ្វីទៅជា G Suite?

G Suite គឺជាកញ្ចប់នៃសេវាកម្មជាច្រើនរបស់ Cloud-Based ដែលអាចផ្តល់នូវវិធីថ្មីមួយសម្រាប់ក្រុមហ៊ុនរបស់អ្នក ឬសាលារៀនរបស់អ្នកនៅក្នុងរបៀបថ្មីនៃការធ្វើការងារនៅលើអនឡាញ។ G Suite មិនមែនប្រើប្រាស់ត្រឹមតែ Email ឬការឆាតប៉ុណ្ណោះទេ ប៉ុន្តែវាប្រើប្រាស់ទៅលើ Video Conference, Social Media, Real-Time Document Collaborations និងជាច្រើនទៀត។  លោកអ្នកអាចធ្វើការ Sign Up សម្រាប់គណនី G Suite Account ( https://gsuite.google.com/signup/basic/welcome ) ដើម្បីផ្តល់នូវឈ្មោះ Domain មួយដែលអ្នកចង់ប្រើប្រាស់ជាមួយនឹងសេវាកម្មរបស់ Gmail ។ នៅពេលដែលអ្នកគ្រប់គ្រងទៅលើ Domain នេះហើយ នោះអ្នកនឹងក្រុមការងាររបស់អ្នកអាចចាប់ផ្តើមការប្រើប្រាស់ Gmail, Calendar, Drive, Google+, Hangouts, Blogger និងជាច្រើនទៀត៕