Skip to main content

វិធីសាស្រ្ត ៣ យ៉ាងក្នុងការ Pin Apps នៅលើ App Shelf របស់កុំព្យូទ័រ Chromebook

ដើម្បីអោយមើលទៅការប្រើប្រាស់មែនមែនជាលក្ខណៈត្រឹមតែនៅលើ Browser នោះ ប្រព័ន្ធប្រតិបត្តិការ Chrome OS ផ្តល់នូវមុខងារមួយនៅផ្នែកខាងក្រោមសម្រាប់ដាក់នូវកម្មវិធីជាច្រើននៅលើ Desktop ។ សម្រាប់ប៊ូតុង Launcher គឺស្ថិតនៅផ្នែកខាងឆ្វេងនៃអេក្រង់ដែលលោកអ្នកប្រហែលជានឹកគិតទៅដល់ប៊ូតុង Start នៅលើប្រព័ន្ធប្រតិបត្តិការ Windows ។ ខុសប្លែកពី Windows Taskbar ប្រព័ន្ធប្រតិបត្តិការ Chrome OS ផ្តល់នូវ App Shelf ដែលលោកអ្នកអាចធ្វើការដាក់នូវ Icons ទៅលើកម្មវិធីណាមួយដែលអ្នកពេញចិត្តបាន។ វាមានផ្នែកតូចមួយនៅខាងស្តាំផ្នែកខាងក្រោមដែលលោកអ្នកអាចធ្វើការចូលទៅកាន់ Settings រួមជាមួយនឹងព័ត៌មានរបស់ថាមពលថ្ម និងព័ត៌មាននៃ Network ផងដែរ។
វាមានវិធីសាស្រ្ត ៣ យ៉ាងដែលលោកអ្នកអាចធ្វើការ​ Pin កម្មវិធី App ទៅលើ Shelf បានយ៉ាងងាយស្រួល។
១. ការ Pin App ចេញពី Launcher
នៅពេលដែលអ្នកសម្លឹងមើលឃើញនូវកម្មវិធី Apps ជាច្រើនចេញពី App Launcher នោះ លោកអ្នកអាចចុច Right-Click ទៅលើ App និងជ្រើសរើសពាក្យថា Pin to shelf ។

២. ការ Pin App ចេញពី App Shelf ខ្លួនឯងតែម្តង
សម្រាប់កម្មវិធីជាច្រើនដែលអាចបើកនៅលើ Windows (ឬនៅក្នុង Tab មួយនៅក្នុង Chrome) នោះ Icon របស់វានឹងបង្ហាញនៅលើ Shelf នៅពេលដែលអ្នកបើកវា។ ប្រសិនបើអ្នកចង់ធ្វើការ Pin នូវ App Icon នេះទៅលើ Shelf នោះ នៅខណៈពេលដែល App នេះបើកនោះ ហើយ Icon របស់វាស្ថិតនៅលើ Shelf នោះ អ្នកត្រូវចុច Right-click ទៅលើ Icon នេះ និងជ្រើសរើស Pin 

៣. ការ Pin App នៅក្នុង​ Chrome
សម្រាប់កម្មវិធី App ដែលមិនបើកនៅក្នុងទម្រង់ជា Windows នោះ ប៉ុន្តែវាស្ថិតនៅលើ Tab នៅក្នុងកម្មវិធី Chrome នោះ អ្នកនៅតែអាចធ្វើការបន្ថែមនូវ Icon ទៅលើ Shelf បាន។ លោកអ្នកត្រូវប្រាកដថាវាបើកនៅលើ Chrome ហើយបន្ទាប់មកចុចនៅលើ Triple-dot button នៅជ្រុងខាងលើផ្នែកខាងស្តាំរបស់កម្មវិធី Chrome ចុចនៅលើ More tools និងចុចនៅលើ Add to shelf ។ លោកអ្នកអាចប្រើប្រាស់នូវវិធីនេះសម្រាប់ធ្វើការ Pin ទៅលើវេបសាយទៅក្នុង Shelf បាន។

ជាចុងក្រោយ ប្រសិនបើអ្នកចង់ធ្វើការលុបនូវ App នោះចេញពី Shelf នោះ អ្នកគ្រាន់តែចុច Right-Click ទៅលើ Icon នៃកម្មវិធីនោះ និងជ្រើសរើសយក Unpin ឬចុចនៅលើ App និងទាញវាចេញពី Shelf ។ អ្នកក៏អាចធ្វើការ Drag & Drop Icons នៅលើ Shelf ដើម្បីធ្វើការរៀបចំឡើងវិញទៅលើកម្មវិធីសារជាថ្មីបានផងដែរ៕

Comments

Popular posts from this blog

តើអ្វីទៅជា Google Drive?

គ្រប់អ្នកប្រើប្រាស់ Google Account ទាំងអស់នឹងទទួលបាននូវសេវាកម្ម Google Drive ដែលជា Tools មួយមានលក្ខណៈដូចគ្នាទៅនឹងការប្រើប្រាស់ Gmail និង Google Docs ដែរគ្រាន់តែទិន្នន័យសរុបដែលអ្នកអាចផ្ទុកបាននៅលើសេវាកម្ម Google Drive នេះមានទំហំដល់ទៅ 15GB ។ ទំហំទិន្នន័យនេះហាក់ដូចជាធំ ប៉ុន្តែលោកអ្នកត្រូវតែឧស្សាហ៍ប្រើប្រាស់ Email ផងដែរ។ Photo Storages សម្រាប់ប្រើប្រាស់ Google Photos គឺ Unlimited ហើយលោកអ្នកអាចចំណាយទឹកប្រាក់ $5 ក្នុងមួយខែសម្រាប់ទំហំទិន្នន័យបន្ថែមដល់ទៅ 30GB។

តើអ្វីទៅជា Cloud Storage សម្រាប់ Chromebooks?

Cloud Storage គឺជាសេវាកម្មមួយប្រភេទដែលលោកអ្នកអាចប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់រក្សាទុកឯកសារទិន្នន័យរបស់អ្នកនៅលើអ៊ីនធើណិត ប៉ុន្តែសេវាកម្មខ្លះផ្តល់ទំហំអោយលោកអ្នកប្រើប្រាស់មិនច្រើននោះទេ។ ការប្រើប្រាស់ Cloud Storage មានភាពងាយស្រួល និងសុវត្ថិភាពបំផុតដោយសារតែលោកអ្នកមិនចាំបាច់ព្រួយបារម្ភនៅពេលដែលកុំព្យូទ័ររបស់លោកអ្នកបាត់បង់ ឬខូច Hard Disk លោកអ្នកអាចចូលទៅកាន់ Cloud Storage ដើម្បីទាញយកទិន្នន័យទាំងអស់នោះបានមកវិញគ្រប់ពេលវេលា។

តើអ្វីទៅជា G Suite?

G Suite គឺជាកញ្ចប់នៃសេវាកម្មជាច្រើនរបស់ Cloud-Based ដែលអាចផ្តល់នូវវិធីថ្មីមួយសម្រាប់ក្រុមហ៊ុនរបស់អ្នក ឬសាលារៀនរបស់អ្នកនៅក្នុងរបៀបថ្មីនៃការធ្វើការងារនៅលើអនឡាញ។ G Suite មិនមែនប្រើប្រាស់ត្រឹមតែ Email ឬការឆាតប៉ុណ្ណោះទេ ប៉ុន្តែវាប្រើប្រាស់ទៅលើ Video Conference, Social Media, Real-Time Document Collaborations និងជាច្រើនទៀត។  លោកអ្នកអាចធ្វើការ Sign Up សម្រាប់គណនី G Suite Account ( https://gsuite.google.com/signup/basic/welcome ) ដើម្បីផ្តល់នូវឈ្មោះ Domain មួយដែលអ្នកចង់ប្រើប្រាស់ជាមួយនឹងសេវាកម្មរបស់ Gmail ។ នៅពេលដែលអ្នកគ្រប់គ្រងទៅលើ Domain នេះហើយ នោះអ្នកនឹងក្រុមការងាររបស់អ្នកអាចចាប់ផ្តើមការប្រើប្រាស់ Gmail, Calendar, Drive, Google+, Hangouts, Blogger និងជាច្រើនទៀត៕