Skip to main content

Samsung Chromebook Series-3 រចនាបទថ្មី សមត្ថភាពខ្លាំងទំហំរ៉េម 4GB តម្លៃពិសេសត្រឹមតែ $199

ប្រសិនបើលោកអ្នកក្រឡេកទៅមើលរូបរាងរបស់កុំព្យូទ័រ Samsung Chromebook Series 3 វាពិតជាមានរូបរាងស្រស់ស្អាតស្រដៀងគ្នាទៅនឹងកុំព្យូទ័រ Windows ធម្មតាដែរ គ្រាន់តែកុំព្យូទ័រនេះដំណើរការប្រព័ន្ធប្រតិបត្តិការ Chrome OS ។ កុំព្យូទ័រនេះមានភាពងាយស្រួលក្នុងការប្រើប្រាស់ដោយសារតែលោកអ្នកអាចទាញយកកម្មវិធីជាច្រើនបានតាមរយៈ Web Store របស់ក្រុមហ៊ុនបច្ចេកវិទ្យា Google រួមទាំងការវាយអក្សរបានរហ័សជាមួយនឹងក្តារចុច Keyboard ដែលមានការរចនាទាក់ទាញ គម្លាតពីគ្រាប់ Key មួយទៅកាន់ Keys មួយទៀតគឺល្មមដាក់ដៃក្នុងការវាយតួអក្សរបានរហ័សតាមតម្រូវការ ហើយអ្វីដែលកាន់តែពិសេសនោះវាជាប្រភេទ Keyboard ដែលការពារការជ្រាបទឹកថែមទៀតផង។



ការរចនារូបរាងស្រស់ស្អាតមិនគួរអោយជឿ
កុំព្យូទ័រ Samsung Chromebook Series-3 មិនមានតម្លៃថ្លៃខ្លាំងនោះទេ ប៉ុន្តែការរចនារូបរាងរបស់វាពិតជាប្រណិតបំផុត។ កុំព្យូទ័រនេះមានទំងន់ស្រាលដោយសារតែរូបរាងរបស់វាផលិតឡើងពីបា្លស្ទិចស្វិតមាំបំផុត។ អេក្រង់របស់កុំព្យូទ័រ Samsung Chromebook Series-3 មានទំហំ 11.6 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 1366 x 768 ភិចសែលដែលលោកអ្នកប្រហែលជាធ្លាប់បានមើលឃើញហើយនៅលើកុំព្យូទ័រ MacBook Air និង Microsoft Surface សម្រាប់កម្រិតភាពច្បាស់ខ្ពស់បែបនេះ។ អេក្រង់របស់កុំព្យូទ័រ Chromebook Series-3 នេះជាប្រភេទ Anti-Reflection ដែលមិនបង្ករចំណាំងផ្លាតអ្វីដែលអ្នកប្រើប្រាស់នោះទេ។ ក្រឡេកទៅមើលកម្រាស់របស់កុំព្យូទ័រ Samsung Chromebook នេះវិញគឺត្រឹមតែ 0.7 អ៊ីញស្តើងងាយស្រួលដាក់តាមខ្លួនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ កាន់តែពិសេសទៀតនោះ លោកអ្នកអាចកាត់បត់កុំព្យូទ័នេះបានកម្រិតដល់ទៅ 180 ដឺក្រេថែមទៀត។ កុំព្យូទ័រនេះមានទំងន់ 1.15 គីឡូក្រាមតែប៉ុណ្ណោះ។
មុខងារសំខាន់ៗដ៏ចាំបាច់
កុំព្យូទ័រ Samsung Chromebook Series-3 ដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Chrome OS ដែលលោកអ្នកអាចទាញយកកម្មវិធីជាច្រើនឥតគិតថ្លៃរាប់ពាន់កម្មវិធី ហ្គេមបានដោយសេរីនៅលើ Web Store ដែលជាហាងទំនិញមួយរបស់ក្រុមហ៊ុន Google ។ នៅក្នុងកុំព្យូទ័រនេះលោកអ្នកអាចប្រើប្រាស់ជាមួយនឹងកម្មវិធី Gmail, Google Search, Google Drive, YouTube, Calendar, Calculator, Camera, Microsoft Office និងកម្មវិធីជាច្រើនទៀតតាមតម្រូវការ។ មិនតែប៉ុណ្ណោះ នៅលើ Chrome OS វាមានភ្ជាប់ជាមួយនឹង File Manager សម្រាប់បើកមើលទៅលើ USB Flash Drive ឬ SD កាតរបស់អ្នក។ គ្រប់ឯកសាររបស់អ្នកនឹងបើកមើលនៅក្នុង Chrome Browser ។ កុំព្យូទ័រនេះមានរន្ធ Port ជាច្រើនដូចជា HDTV, USB 3.0, USB 2.0, MicroSD និងរន្ធដោតកាស Headphone Jack ។ កាន់តែពិសេសជាងនេះទៀតនោះ វាប្រើប្រាស់នូវ 802.11ac WLAN និងប្រព័ន្ធ Bluetooth ស្រាប់ភ្ជាប់ទៅកាន់កាសស្តាប់ ម៉ាស៊ីនព្រីនធ័រ ឬឧបករណ៍អេឡិចត្រូនិចបន្ថែម។ ម៉េមូរីខាងក្នុងម៉ាស៊ីនរបស់កុំព្យូទ័រនេះមានទំហំ 16GB ប៉ុន្តែលោកអ្នកអាចរក្សាទុកនូវឯកសាររបស់អ្នកបានប្រកបដោយសុវត្ថិភាពខ្ពស់បំផុតនៅលើ Google Drive ជាមួយនឹងទំហំរហូតដល់ទៅ 100GB ថែមទៀតផង។
កម្លាំងម៉ាស៊ីនខ្លាំងក្លា
កុំព្យូទ័រ Samsung Chromebook 3 ប្រើប្រាស់នូវបន្ទះឈីបប្រភេទ Intel Celeron N3050 1.60GHz ភ្ជាប់ជាមួយនឹងរ៉េមផ្ទូកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ។ កម្លាំងនៃការ Boot ទៅលើម៉ាស៊ីននេះពិតជាលឿនមែនទែនព្រោះថាវាអាច Login លេខសម្ងាត់ចំណាយពេលតិចជាង 10 វិនាទី ហើយជាពិសេសថាមពលថ្មរបស់វាអាចប្រើប្រាស់សម្រាប់ការទស្សនានៅលើ YouTube បានរយៈពេលជាង 11 ម៉ោងថែមទៀត។ វាពិតជាអស្ចារ្យមែនទែន។
ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB ចាប់ផ្តើមដាក់លក់កុំព្យូទ័រ Samsung Chromebook Series-3 ជាផ្លូវការហើយចាប់ពីពេលនេះតទៅជាមួយនឹងតម្លៃពី $199 ជាមួយនឹងការធានារយៈពេលមួយឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 015 478811, 010973545, 0767777561 ឬចូលទៅកាន់គេហទំព័រ www.mytebtech.com ឬចូលទៅកាន់ Facebook Group ឈ្មោះថា “Chromebook Cambodia”៕

Comments

Popular posts from this blog

តើអ្វីទៅជា Google Drive?

គ្រប់អ្នកប្រើប្រាស់ Google Account ទាំងអស់នឹងទទួលបាននូវសេវាកម្ម Google Drive ដែលជា Tools មួយមានលក្ខណៈដូចគ្នាទៅនឹងការប្រើប្រាស់ Gmail និង Google Docs ដែរគ្រាន់តែទិន្នន័យសរុបដែលអ្នកអាចផ្ទុកបាននៅលើសេវាកម្ម Google Drive នេះមានទំហំដល់ទៅ 15GB ។ ទំហំទិន្នន័យនេះហាក់ដូចជាធំ ប៉ុន្តែលោកអ្នកត្រូវតែឧស្សាហ៍ប្រើប្រាស់ Email ផងដែរ។ Photo Storages សម្រាប់ប្រើប្រាស់ Google Photos គឺ Unlimited ហើយលោកអ្នកអាចចំណាយទឹកប្រាក់ $5 ក្នុងមួយខែសម្រាប់ទំហំទិន្នន័យបន្ថែមដល់ទៅ 30GB។

តើអ្វីទៅជា Cloud Storage សម្រាប់ Chromebooks?

Cloud Storage គឺជាសេវាកម្មមួយប្រភេទដែលលោកអ្នកអាចប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់រក្សាទុកឯកសារទិន្នន័យរបស់អ្នកនៅលើអ៊ីនធើណិត ប៉ុន្តែសេវាកម្មខ្លះផ្តល់ទំហំអោយលោកអ្នកប្រើប្រាស់មិនច្រើននោះទេ។ ការប្រើប្រាស់ Cloud Storage មានភាពងាយស្រួល និងសុវត្ថិភាពបំផុតដោយសារតែលោកអ្នកមិនចាំបាច់ព្រួយបារម្ភនៅពេលដែលកុំព្យូទ័ររបស់លោកអ្នកបាត់បង់ ឬខូច Hard Disk លោកអ្នកអាចចូលទៅកាន់ Cloud Storage ដើម្បីទាញយកទិន្នន័យទាំងអស់នោះបានមកវិញគ្រប់ពេលវេលា។

តើអ្វីទៅជា G Suite?

G Suite គឺជាកញ្ចប់នៃសេវាកម្មជាច្រើនរបស់ Cloud-Based ដែលអាចផ្តល់នូវវិធីថ្មីមួយសម្រាប់ក្រុមហ៊ុនរបស់អ្នក ឬសាលារៀនរបស់អ្នកនៅក្នុងរបៀបថ្មីនៃការធ្វើការងារនៅលើអនឡាញ។ G Suite មិនមែនប្រើប្រាស់ត្រឹមតែ Email ឬការឆាតប៉ុណ្ណោះទេ ប៉ុន្តែវាប្រើប្រាស់ទៅលើ Video Conference, Social Media, Real-Time Document Collaborations និងជាច្រើនទៀត។  លោកអ្នកអាចធ្វើការ Sign Up សម្រាប់គណនី G Suite Account ( https://gsuite.google.com/signup/basic/welcome ) ដើម្បីផ្តល់នូវឈ្មោះ Domain មួយដែលអ្នកចង់ប្រើប្រាស់ជាមួយនឹងសេវាកម្មរបស់ Gmail ។ នៅពេលដែលអ្នកគ្រប់គ្រងទៅលើ Domain នេះហើយ នោះអ្នកនឹងក្រុមការងាររបស់អ្នកអាចចាប់ផ្តើមការប្រើប្រាស់ Gmail, Calendar, Drive, Google+, Hangouts, Blogger និងជាច្រើនទៀត៕